khmer eng
  • គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ជូនកងពលតូចអន្តរាគមន៍លេខ៩ និងគ្រួសារកងទ័ពជួរមុខប្រចាំទិសមុំបី
     
    ចែករំលែក ៖

    គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការ ទី៨) ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយ អំណោយ គ្រឿងឧបភោគ បរិភោគ ផ្លែឈើស្រស់ សម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន និងថវិកា ជូនកងពលតូចអន្តរាគមន៍លេខ៩ និងគ្រួសារកងទ័ពជួរមុខចំនួន៥៥៥គ្រួសារ ប្រចាំទិសមុំបី ខេត្តព្រះវិហារ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ នាព្រឹកថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

    ក្នុងពិធីនោះ លោកជំទាវប្រធានគណៈប្រតិភូ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនគ្រួសារកងទ័ព និងវីរយុទ្ធជនកំពុងឈរជើងយ៉ាងរឹងមាំ តស៊ូក្រាញននៀល ការពារទឹកដីមាតុភូមិកម្ពុជា។

    លោកជំទាវប្រធាន បានលើកឡើងពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាត់ទុកយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» គឺជាយុទ្ធសាស្ត្រត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាជាមួយភាគីថៃ។ យុទ្ធសាស្ត្រនេះ បានបញ្ជាក់ពីសកម្មភាពរស់រវ៉ើករបស់រដ្ឋាភិបាលប្រឹងប្រែងដោះស្រាយបញ្ហាដោយភាពស្ងប់ស្ងាត់ និងមិនតក់ក្រហល់ឡើយ។ លោកជំទាវក៏បានជម្រាបដែរថា ការដោះស្រាយបញ្ហាព្រំដែនតាមយន្តការជាច្រើនដែលកំពុងតែដំណើរការក្នុងនោះប្រទេសកម្ពុជាបានអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ និងបទឈប់បាញ់យ៉ាងម៉ឺងមាត់ ហើយក្រុមការងារចម្រុះភាគីទាំង២ បានចុះវាស់វែង និងបោះបង្គោលបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះ បង្គោលព្រំដែនកម្ពុជា ថៃ លេខ៤២ ដល់៤៧ ដែលស្ថិតនៅ ក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

    ក្នុងឱកាសនោះ គណៈប្រតិភូបានផ្តល់ព្រះរាជអំណោយ អំណោយជូនកងពលតូចអន្តរាគមន៍លេខ៩ រួមមាន៖ Laptop ចំនួន១គ្រឿង ឧបករណ៍ចាប់សញ្ញា GPSចំនួន៥គ្រឿង គ្រឿងឧបភោគ បរិភោគ ផ្លែឈើស្រស់ ភេសជ្ជៈ និងថវិកាចំនួន៥លានរៀល ព្រមទាំងគ្រួសារវីរកងទ័ពចំនួន៥៥៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ១បាវ (ទម្ងន់២៥គីឡូក្រាម) ក្រមា១ សារុង១ ធុងចម្រោះទឹកស្អាត១ ភេសជ្ជៈ១កេស ទឹកបរិសុទ្ធ១កេស និងថវិកាចំនួន ៣ម៉ឺនរៀល៕

    ខ្លឹមសារ៖ ជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក